ទម្រង់នៃការអប់រំ

ប្រព័ន្ធអប់រំនៅក្នុងប្រទេសណូវេហ្សេឡង់គឺប្រមូលផ្ដុំដោយម៉ូដែលបីកម្រិតដែលរួមបញ្ចូលទាំងសាលាបឋមសិក្សា សាលាមធ្យមសិក្សា (វិទ្យាល័យ) និងការអប់រំកម្រិតឧត្តមសិក្សានៅតាមសាកលវិទ្យាល័យ។ សម្រាប់ថ្នាក់បឋមសិក្សា, អនុវិទ្យាល័យអាចចាប់ផ្ដើមពីចុងខែមករារហូតដល់ពាក់កណ្តាលខែធ្នូ និងសម្រាប់ថ្នាក់សាកលវិទ្យាល័យអាចនឹងចាប់ផ្ដើមពីចុងខែកុម្ភៈរហូតដល់ពាក់កណ្តាលខែវិច្ឆិកា។

ប្រភេទគុណភាព

ប្រភេទគុណភាពនៃការសិក្សានៅប្រទេសណូហ្សេឡង់ដែលបានកំណត់នៅលើ NZQF រួមបញ្ជូលទាំង: វិញ្ញាបនបត្រសញ្ញាប័ត្រឬសញ្ញាប័ត្រ។ ប្រភេទកម្រិតគុណភាពនិមួយៗត្រូវបានកំណត់ដោយការព្រមព្រៀងគ្នានៃលក្ខណៈមួយចំនួនដូចជាកម្រិតនៃការសិក្សា ចំនួនពិន្ទុក្នុងកម្រិតនិមួយៗ។

ប្រភេទគុណភាពនៃការសិក្សានៅប្រទេសណូវេហ្សេឡង់​ NZQF ត្រូវបានកំណត់តាមលក្ខណះវិនិច្ឆុ័យមួយចំនួន

•វិញ្ញាបនប័ត្រ
•សញ្ញាប័ត្រ
• បរិញ្ញាបត្រ
•វិញ្ញាបនប័ត្របញ្ចប់ការសិក្សា
•សញ្ញាប័ត្របញ្ចប់ការសិក្សា
•បរិញ្ញាបត្រកិត្តិយស
•វិញ្ញាបនប័ត្រអនុបណ្ឌិត
សញ្ញាប័ត្រអនុបណ្ឌិត•
•ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
•សញ្ញាប័ត្រវេជ្ជបណ្ឌិត

កម្រិតគុណភាព

កម្រិតគុណភាពនៃការសិក្សានៅប្រទេសអូស្រ្តាលីមាន១០កម្រិត។

ការថែទាំសម្រាប់សិស្សនិស្សិតអន្តរជាតិ

នៅពេលដែលសិស្សបានចូលមកសិក្សានៅណូវែហ្សេឡង់, អ្នកផ្តល់សេវាអប់រំឬសាលា​ សាកលវិទ្យាល័យមានការទទួលខុសត្រូវសំខាន់ដើម្បីធានាបានថាសិស្សទាំងនោះត្រូវបានជូនដំណឹងច្បាស់លាស់, មានសុវត្ថិភាពត្រឹមត្រូវ។

ដើម្បីគាំទ្រទៅលើការថែទាំសុខភាពសម្រាប់សិស្សនិស្សិតអន្តរជាតិ រដ្ឋាភិបាលណូវេហ្សេឡង់បានបង្កើតនូវកម្មវិធីសម្រាប់ថែទាំសុខភាពនេះ។

គម្រោងនេះគឺជាការផ្តល់សេវាថែទាំសុខភាពតាមរយះសាលា​ឬសាកលវិទ្យាល័យនិង​ភ្នាក់ងាររបស់គេដល់សិស្សនិស្សិតអន្តរជាតិ។

វាបានកំណត់ចេញបទដ្ឋាននៃការសិក្សាល្អនិងការថែទាំដែលអាចត្រូវបានគេរំពឹងថាសិស្សនិស្សិតអន្តរជាតិអាចទទួលយកនិងអនុវត្តបានដោយគ្មានព្រួយបារម្ភអំពីសេវាដែលពួកគេទទួលបានពីអ្នកផ្តល់សេវាអប់រំឬភ្នាក់ងាររបស់ពួកគេ។