ជ្រើសរើសវគ្គសិក្សានិងសាលា

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការសិក្សានៅក្នុងសហរដ្ឋអាមេរិក នោះរឿងដំបូងដែលត្រូវធ្វើគឺស្រាវជ្រាវរកសាលា សាកលវិទ្យាល័យឬកម្មវិធីដែលល្អបំផុតសម្រាប់អ្នក។

ការអនុញ្ញាតពីខាងសាលា

នៅពេលដែលអ្នកទទួលបានការអនុញ្ញាតិចេញពីសាលា​ឬសាកលវិទ្យាល័យក្នុងការទទួលអ្នកអោយចូលរៀន​​ នោះសាលារបស់អ្នកនិងចេញលិខិតមួយ (DSO) នឹងផ្ដល់ឱ្យអ្នកនូវឯកសារមួយដែលហៅថាទម្រង់ I-20 “Certificate of Eligibility for Nonimmigrant Status” ។ អ្នកនឹងទទួលបានលិខិតមួយដែលហៅI-20​ពីខាងសាលារបស់អ្នកដើម្បីបន្តការបង់ថ្លៃទៅលើទិដ្ធាការរបស់អ្នក។

ការបង់ថ្លៃ

បទបញ្ញត្តិតម្រូវឱ្យសិស្សបង់តម្លៃសេវា​​ I-901 (SEVIS) មុនពេលដែលទិដ្ធាការត្រូវបានផ្ដល់ជូន។

ការដាក់ពាក្យសុំទិដ្ឋាការ

បន្ទាប់ពីទទួលបានលិខិតSEVPដែលបញ្ជាក់ពីសាលាឬសាកលវិទ្យាល័យរួច​​ អ្នកនឹងទទួលបាន​បង្កាន់ដៃសម្រាប់ការការទូទាត់លើ I-901 មួយដែលអ្នកអាចដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូតសហរដ្ឋអាមេរិកឬស្ថានកុងស៊ុលរបស់អាមេរិក។

ដំណើរទៅកាន់សហរដ្ធអាមេរិក

មុនពេលដែលអ្នកចាកចេញទៅកាន់សហរដ្ឋអាមេរិក, សូមត្រៀមរៀបចំឯកសារមួយចំនួនដែលអ្នកត្រូវការ។ អ្នកអាចរក្សាឯកសារច្បាប់ដើមរបស់អ្នកនៅជាមួយអ្នកគ្រប់ពេលវេលា។

វាគឺជាការប្រសើរក្នុងការចម្លងឯកសារទាំងនេះអោយបាន២ច្បាប់: មួយច្បាប់សម្រាប់រក្សាទុកនៅជាមួយក្រុមគ្រួសាររបស់អ្នកមុនពេលដែលអ្នកចាកចេញនិងមួយច្បាប់ទៀតដើម្បីរក្សាទុកនៅជាមួយសាលាឬសាកលវិទ្យាល័យរបស់អ្នក។ ខាងក្រោមនេះជាឯកសារដែលសំខាន់:

•លិខិតឆ្លងដែន
•ទិដ្ឋាការ
I-20
• លិខិតបញ្ជាក់មិនមែនការធ្វើអន្តោប្រវេសន៍

ការមកដល់នៅក្នុងសហរដ្ឋអាមេរិក

នៅពេលមកដល់នៅក្នុងសហរដ្ឋអាមេរិកគឺជាបទពិសោធន៏ដ៏ល្អប្រសើរមួយប្រសិនបើអ្នកបានត្រៀមខ្លួនជាស្រេច។

ទម្រង់I-94

ទម្រង់ I-94 “កំណត់ត្រាមកដល់ / ការចាកចេញ»គឺជាកំណត់ត្រាសំខាន់។ វាបង្ហាញថាអ្នកត្រូវបានគេទទួលស្គាល់ដោយស្របច្បាប់នៃការធ្វើដំណើររបស់អ្នកទៅកាន់សហរដ្ឋអាមេរិក, ពេលវេលានៃការចូលរៀន, និងរយៈពេលនៃការស្នាក់នៅ។ វាជាការសំខាន់ណាស់ដែលត្រូវតែកំណត់ថាទិន្នន័យនេះគឺត្រឹមត្រូវច្បាស់លាស់។ ភាពពុំត្រឹមត្រូវរវាងឯកសារទម្រង់I-94និងសំណុំបែបបទ (SEVIS) អាចកាត់បន្ថយឱកាសក្នុងការទទួលជោគជ័យរបស់អ្នក។

អ្នកមានពេល 30 ថ្ងៃដើម្បីទៅដល់ប្រទេសនេះមុននឹងកាលបរិច្ឆេទចាប់ផ្ដើមជាផ្លូវការរបស់អ្នកដែលត្រូវបានកត់ត្រានៅក្នុង SEVIS ។ អ្នកត្រូវតែរាយការណ៍ទៅសាលារបស់អ្នកប្រសិនបើអ្នកមានបំណងទៅមុនកាលបរិច្ឆេទដែលបានចុះនៅលើឯកសារទម្រង់ I-20 និង សំណុំបែបបទ (SEVIS) ។ នេះគឺជាផ្នែកមួយនៃច្បាប់ដែលអ្នកចាំបាច់យល់ព្រមមុនពេលដែលអ្នកបានទទួលបានការបញ្ចាក់និងយល់ព្រមពីស្ថានទូត។

វាជាការល្អបំផុតក្នុងការទាក់ទងទៅសាលារបស់អ្នកនៅពេលដែលអ្នកបានទៅដល់សហរដ្ធអាមេរិក។