សម្រេចចិត្តទៅលើការសិក្សារបស់អ្នក

អ្នកមានជម្រើសច្រើន​សម្រាប់ការសិសក្សារបស់អ្នកនៅប្រទេសអូស្រ្តាលី​ ដូច្នេះសូមចំណាយពេលពិចារណាអំពីគោលដៅនៃជីវិតរបស់អ្នក។ មុខវិជ្ជាដែលអ្នកសិក្សានឹងជាវិថីដែលឈានទៅដល់ការសម្រេចនូវការងារនិងគោលដៅនៃជីវិតរបស់អ្នក។ សូមពិចារណា​តើអ្នកចង់សិក្សានៅទីក្រុងឬប្រទេសណាមួយ។​​តើអ្នកចង់ទៅសិក្សានៅក្នុងសាកលវីទ្យាល័យបែបណាដែរ?​តើអ្នកចង់ទៅសិក្សានៅកម្រឹតណាដែរ?(កំរិតសញ្ញាបត្រ, ឌីប្លូម៉ា, បរិញ្ញាបត្រ ។ល។) ​អ្នកអាចស្វែងរកមុខវិជ្ជាដែលអ្នកចង់សិក្សានៅកន្លែងមួយចំនួននៅប្រទេសអូស្រ្តាលីនិង​ណូវេហ្សេឡង់។តើអ្នកចង់រស់នៅកន្លែងណាដែលត្រជាក់រឺមួយកក់ក្ដៅ? ​អ្នកត្រូវតែពិចារណាអំពីតម្រូវការនូវការចូលរៀនដូចជាសាកលវិទ្យាល័យនិងមុខវិជ្ជា។ ​ប្រសិនបើអ្នកមិនទាន់មាន​កាប្រើប្រាស់ភាសាអង់គ្លេសគ្រប់គ្រាន់ទេ អ្នកនឹងត្រូវគិតពីបញ្ហានេះដែរ។

តម្លៃនៃការសិក្សា

តម្លៃនៃការសិក្សានៅប្រទេសអូស្ត្រាលីនិង​ណូវេហ្សេឡង់គឺសមល្មមបើប្រៀបធៀបនិងប្រទេសផ្សេងៗទៀត។ អ្នកនឹងយល់ថាការចំណាយលើការរួមបញ្ចូលនឹងតម្លៃសិក្សានិងការចំណាយក្នុងការរស់នៅលើទឹកដីប្រទេសអូស្រ្តាលីនិងនូវែលសេឡង់មានតម្លៃទាបជាងប្រទេសអាមេរិកនិងអង់គ្លេស។ សាលានិងសាកលវិទ្យាល័យនិមួយៗមានតម្លៃខុសគ្នា។ អ្នកនឹងរកឃើញថាថ្លៃសិក្សានៅក្នុងប្រទេសអូស្ត្រាលីនិងនូវែលសេឡង់សម្រាប់សិស្សនិស្សិតអន្ដរជាតិគឺមានការប្រកួតប្រជែងគ្នាខ្លាំងសូម្បីតែជាមួយបណ្តាប្រទេសដទៃទៀតជាពិសេសនៅពេលដែលអ្នកគណនាអត្រាប្តូរប្រាក់បច្ចុប្បន្ន។

ការសិក្សាវគ្គភាសាអង់គ្លេស​​១៥០ដុល្លាអូស្រ្តាលីទៅ៣៥០ដុល្លាអូស្រ្តាលីក្នុងមួយសប្ដាហ៍
ការសិក្សាវគ្គបំប៉នទៅលើជំនាញណាមួយ ៥០០០ដុល្លាអូស្រ្តាលីទៅ១២០០០ដុល្លាអូស្រ្តាលី
ការសិក្សាបរិញ្ញាប័ត្រ ១០០០០ដុល្លាអូស្រ្តាលីទៅ១៨០០០ដុល្លាអូស្រ្តាលី
ការសិក្សាថ្នាក់បណ្ឌិតនិងអនុបណ្ឌិត​​១២០០០ដុល្លាអូស្រ្តាលីទៅ១៨០០០ដុល្លាអូស្រ្តាលី

ភាសាអង់គ្លេស

•អ្នកអាចសិក្សាភាសាអង់គ្លេស (គេស្គាល់ថាជា ELICOS) ចំនួនជាង 100 វិទ្យាស្ថាន នៅប្រទេសអូស្រ្តាលីនិងមានការចំណាយទាប។ ស្ថាប័នមួយចំនួនមានលក្ខណៈឯកជនឬរដ្ធ។ ស្ថាប័នទាំងអស់ត្រូវបានចុះឈ្មោះត្រឹមត្រូវនិងផ្តល់នូវការបណ្តុះបណ្តាលដែលមានគុណភាពភាសាអង់គ្លេសខ្ពស់តាមស្ទង់ដារ, មន្ទីរពិសោធន៍, វីដេអូ, កុំព្យូទ័រនិងសម្ភារៈបណ្ណាល័យកម្រិតខ្ពស់។

មិនមានតម្រូវការច្រើនក្នុងការចុះឈ្មោះសិក្សាថ្នាក់ភាសាអង់គ្លេសឡើយ។ វគ្គសិក្សាត្រូវបានផ្តល់ជូនគ្រប់កម្រិត (កម្រិតទាបដល់កម្រិតខ្ពស់) និងស្របទៅតាមពេលវេលាដែលអ្នកចង់បាន។ ភាពបត់បែននេះធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់អ្នកក្នុងការសិក្សាភាសាអង់គ្លេសនិងវគ្គបណ្តុះបណ្តាលវិជ្ជាជីវះរបស់អ្នក។

•​​​ ការសិក្សាផ្នែកទេសចរណ៍ (រៀនភាសាអង់គ្លេសស្របពេលដែរសិក្សាអំពីប្រទេសអូស្រ្តាលីនិងណូវេហ្សេឡង់ឬចូលរួមសកម្មភាពផ្សេងៗដូចជាការមើលទេសភាពក្រោមបាតសមុទ្រ, កីឡាវាយកូនគោល, ការប្រណាំងសេះ, ការជិះទូកក្ដោង)
•​​​ សិស្សនិស្សិតជាច្រើននឹងធ្វើតេស្តភាសាអង់គ្លេសដើម្បីកំណត់កម្រិតនៃការប្រើប្រាស់ភាសាអង់គ្លេសនិងដើម្បីសម្រេចចិត្តថាតើពួកគេត្រូវការវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតណា។ ការធ្វើតេស្តទាំងអស់វាយតម្លៃលើការអានរបស់អ្នក, ការសរសេរ ការនិយាយ​ និងការស្តាប់។ ថូហ្វល (ការធ្វើតេស្តភាសាអង់គ្លេស) គឺជាការពេញនិយមយ៉ាងខ្លាំងជាមួយការធ្វើតេស្តនៅអាស៊ី, ទោះជាយ៉ាងណា, ប្រពន្ឌ័នៃការសិក្សារបស់ប្រទេសអូស្រ្តាលីភាគច្រើនទទួលនូវការស្គាល់ការធ្វើតេស្តអន្តរជាតិ IELTS ។

តម្រូវការនៃពិន្ទុTOEFL ឬ IELTS

វិទ្យាល័យ 500-550 TOEFL ឬ 5-6 IELTS Test

វិញ្ញាបនប័ត្រ 500-550 TOEFL ឬ 5-6 IELTS Test

សញ្ញាប័ត្រ 500-550 TOEFL ឬ 5-6 IELTS Test

បរិញ្ញាបត្រ 550-600 TOEFL ឬ 6.0-7.0 IELTS Test

បណ្ឌិត 550-600 TOEFL ឬ 6.0-7.0 IELTS Test

សាកលវិទ្យាល័យ​​ (BA, BSc, Pg Dip, MA)

មាន​សាកល​វិទ្យាល័យជាច្រើននៅប្រទេសអូស្រ្តាលី​ដែលមានសិស្សចាប់ពី៣០០ដល់៣០០០០អ្នក
។ សាកលវិទ្យាល័យអូស្រ្តាលីទាំងអស់ត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ដើម្បីរក្សាបាននូវស្តង់ដាខ្ពស់ក្នុងការបង្រៀននិងស្រាវជ្រាវ។ សាកលវិទ្យាល័យភាគច្រើនស្ថិតនៅក្នុងទីក្រុងក្នុងខណៈពេលដែលមួយចំនួនស្ថិតនៅតាមជាយក្រុង។
សាកលវិទ្យាល័យផ្តល់ជូននូវវគ្គសិក្សាជាច្រើនជំនាញដូចខាងក្រោម:

• បរិញ្ញាបត្រ

•វិញ្ញាបនប័ត្របញ្ចប់ការសិក្សា

•សញ្ញាប័ត្របញ្ចប់ការសិក្សា

•សញ្ញាប័ត្រថ្នាក់អនុបណ្ឌិត

•បណ្ឌិត (PHD)

តម្រូវការនៃការចូលរៀនគឺអាស្រ័យទៅតាមសាកលវិទ្យាល័យនិមួយៗ។ អ្នកនឹងត្រូវមានកម្រិតអប្បរមានៃការប្រើប្រាស់ភាសាអង់គ្លេសមុនពេលអ្នកអាចចាប់ផ្តើមសិក្សា។ការចូលសិក្សាគឺចាប់ផ្តើមនៅខែកុម្ភៈ,ខែកក្កដានិងខែតុលា។

វិទ្យាស្ថាន

TAFE ជាសាកលវិទ្យាល័យរដ្ឋាភិបាលមួយដែលបានគ្រប់គ្រងនិងដំណើរការប្រព័ន្ធអប់រំដែលបានផ្តល់នូវវគ្គសិក្សានៅស្ទើរតែគ្រប់វិស័យនៃការសិក្សា។ វិទ្យាស្ថានTAFEកំពុងដំណើរការជាមួយសិស្សច្រើនជាង 230 នាក់។TAFE បានផ្តល់ជូននូវវគ្គសិក្សា ថ្នាក់វិញ្ញាបនបត្រ, សញ្ញាប័ត្រ និងសញ្ញាបត្រកម្រិតខ្ពស់។ វគ្គសិក្សា TAFE មួយចំនួនគឺត្រឹមតែពីរបីសប្តាហ៍ខណៈពេលដែលសាលាផ្សេងទៀតអាចចំណាយពេលវេលារហូតដល់ទៅបីឆ្នាំដើម្បីបញ្ចប់។ វិទ្យាស្ថាន TAFE មានទីតាំងស្ថិតនៅក្នុងទីក្រុង។ វគ្គសិក្សាចាប់ផ្តើមនៅខែកុម្ភៈនិងខែកក្កដា។​  ​​  ការសិក្សានៅវិទ្យាស្ថាន​TAFE​ គឺទទួលបាននូវការអនុវត្តន៏ជាក់ស្តែងប្រកបដោយជំនាញវិជ្ជាជីវៈដែលនឹងជួយអ្នកក្នុងការទទួលបានការងារនាថ្ងៃអនាគត។

មហាវិទ្យាល័យឯកជនភ្ជាប់ជាមួយជំនាញច្បាស់លាស់

មហាវិទ្យាល័យឯកជនដែរភ្ជាប់ទៅនឹងជំនាញច្បាស់លាស់ផ្តល់ជូនវគ្គសិក្សានៅស្ទើរតែគ្រប់ជំនាញទាំងអស់សម្រាប់ថ្នាក់វិញ្ញាបនបត្រ, សញ្ញាប័ត្រនិងសញ្ញាបត្រកម្រិតខ្ពស់។ វគ្គសិក្សាទាំងនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់នូវជំនាញនិងការអនុវត្តជាក់ស្តែងដែលអ្នកអាចប្រើនៅក្នុងវិស័យការងាររបស់អ្នក។ វគ្គសិក្សាអាចមានចន្លោះពី 10 សប្តាហ៍ទៅ 3 ឆ្នាំ។ តម្រូវការនៃការចូលរៀនគឺអាស្រ័យទៅតាមសាកលវិទ្យាល័យនីមួយៗ។

នេះជាប្រភេទនៃវគ្គសិក្សាមួយចំនួនដែលអ្នកអាចសិក្សានៅវិទ្យាស្ថានTAFE :

•គណនេយ្យ

•អាកាសចរណ៍

• ការគ្រប់គ្រង​អាជីវកម្ម

•ការថែទាំកុមារ

• វិទ្យាសាស្រ្ត​កុំព្យូទ័រ

• រចនា​ក្រាហ្វិក

•ការព្យាបាលសក់និងសម្រស់

•ពត័មានវិទ្យា

•ទីផ្សារ

•រដ្ឋបាល

•លេខាធិការ

•ទេសចរណ៍

•ការគ្រប់គ្រងបដិសណ្ឋារកិច្ចនិងសណ្ឋាគារ

•ច្រើនទៀត

វិទ្យាល័យ

សាលារៀននិងប្រព័ន្ធអប់រំប្រកបដោយគុណភាពរបស់អូស្រ្តាលីបានផ្តល់ជូននូវស្ដង់ដារលំដាប់ថ្នាក់ពិភពលោក។ រដ្ឋនីមួយនៃប្រទេសអូស្រ្តាលីមានការទទួលខុសត្រូវសម្រាប់ប្រព័ន្ធអប់រំរបស់ខ្លួនផ្ទាល់ទោះជាយ៉ាងណារដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីក៏បានធានាស្តង់ដានិងគុណភាពនៃការបង្រៀនទូទាំងប្រទេស។
សាលាមួយចំនួនគឺជាសាលារដ្ធនិងប្រហែលមួយភាគបួននៃសាលានោះជាសាលាឯកជន។
សាលាមានចំនួនច្រើនដែលស្ថិតនៅប្រទេសអូស្រ្តាលី ដូច្នេះអ្នកត្រូវគិតពិចារណាអំពីតម្រូវការរបស់អ្នកដូចជា (សាលាធំឬតូច របៀបនៃការអប់រំ ស្ថិតនៅទីក្រុងឬទីប្រជុំជនដែលអ្នកចង់រស់នៅក្នុង, ល) ។

រយះពេលនៃវគ្គនិមួយៗ

ខាងក្រោមនេះគឺជាបង្ហាញរយះពេលនៃការសិក្សាក្នុងវគ្គនិមួយៗ។ វិទ្យាស្ថាន មហាវិទ្យាល័យឬសាកលវិទ្យាល័យគ្នាអាចនឹងភាពខុសគ្នាបន្តិច:

ថ្នាក់វិញ្ញាបនប័ត្រ 6-18 ខែ

ថ្នាក់សញ្ញាប័ត្រ 1.5-3 ឆ្នាំ

ថ្នាក់ឆ្នាំបរិញ្ញាបត្រ 3-5 ឆ្នាំ

ថ្នាក់វិញ្ញាបនប័ត្របញ្ចប់ការសិក្សា 6 ខែ

ថ្នាក់បញ្ចប់ការសិក្សាសញ្ញាប័ត្រ 1 ឆ្នាំ

ថ្នាក់អនុបណ្ឌិត 1-2 ឆ្នាំ

ថ្នាក់បណ្ឌិត 4-5 ឆ្នាំ

របៀបដាក់ពាក្យ

នៅពេលដែលអ្នកបានស្វែងរកពត៌មានពាក់ពន្ធ័នឹងការសិក្សានៅបរទេសតាមរយះគេហទំព័ររបស់ AMS​ BridgeBlue, អ្នកត្រូវពិចារណាទៅលើ:

•តើអ្នកចង់សិក្សាមុខវិជ្ជាអ្វី?

•តើអ្នកចង់សិក្សាទៅលើកម្រឹតណាមួយ?

•តើអ្នកចង់សិក្សានិងរស់នៅប្រទេសអូស្រ្តាលីឬណូវេហ្សេឡង់?

•បន្ទាប់មកទាក់ទងមកAMS BridgeBlueនឹងប្រាប់អំពីតម្រូវការនិងគោលដៅរបស់អ្នក។

•បន្ទាប់មកយើងនឹងផ្តល់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃតាមរយៈអ៊ីម៉ែល នឹងណែនាំអ្នកអំពីជម្រើសនិងឱកាសនៃការសិក្សានៅក្នុងប្រទេសអូស្រ្តាលីនិងណូវេហ្សេឡង់។

•នៅពេលដែលអ្នកបានសម្រេចចិត្តក្នុងការជ្រើសរើសសាកលវិទ្យាល័យ, ឬសាលារៀនណាមួយហើយ AMS​​ BridgeBlue នឹងជួយអ្នកក្នុងការរៀបចំសុំណុំបែបបទនិងការដាក់ពា្យ។ យើងនឹងណែនាំអ្នកអំពីតម្រូវការនៃភាសាអង់គ្លេសព្រមទាំងឯកសារផ្សេងទៀតដែលជាជំនួយក្នុងការដាក់ពាក្យរបស់អ្នក។ ជាទូទៅតម្រូវការមានដូចជា សេចក្តីលម្អិតឬប្រវត្តិនៃការសិក្សារបស់អ្នករួមបញ្ចូលទាំងច្បាប់ចម្លងនៃលិខិតផ្សេងៗដែរអ្នកមាន។ អ្នកនឹងចាំបាច់ត្រូវមានពិន្ទុនៃកំរិតភាសាអង់គ្លេសរបស់អ្នក ( IELTS ឬ TOEFL) ក៏ដូចជាឈ្មោះរបស់បុគ្គលដែលទទួលខុសត្រូវសម្រាប់ការបង់ថ្លៃសិក្សារបស់អ្នក។

•នៅពេលដែលអ្នកត្រូវបានទទួលបានការអនុញ្ញាតិពីសាកលវិទ្យាល័យឬសាលាណាមួយហើយនោះ, AMS BridgeBlueនឹងណែនាំអ្នកនិងផ្ញើលិខិតជូនអ្នកដែរបញ្ជាក់ពីការចូលរៀនរបស់អ្នក។

•អ្នកតម្រូវអោយអានលិខិតដែរបានផ្ដល់ជូនពីសាលាឬសាកលវិទ្យាល័យដើម្បីយល់ដឹងពីលក្ខខណ្ឌផ្សេងៗដូចជាការបង្កើនជំនាញភាសាអង់គ្លេសរបស់អ្នកនៅពេលអ្នកទៅសិក្សានៅបរទេស។ អ្នកនឹងបង់ថ្លៃសិក្សាសម្រាប់ឆមាសដំបូងព្រមទាំងថ្លៃធានារ៉ាប់រង (OSHC) ដើម្បីធានាបានថាអ្នកអាចទទួលបានការព្យាបាលបែបវេជ្ជសាស្រ្តឬណាមួយនៅពេលដែរអ្នកត្រូវការការព្យាបាលកំឡុងពេលរស់នៅបរទេស។

•នៅពេលដែរអ្នកបានបញ្ចប់ការបង់ថ្លៃសិក្សាតាមរយះប្រព័ន្ធធនាគារ, យើងនឹងផ្ញើលិខិតចុះឈ្មោះជូនអ្នក។ បន្ទាប់មក អ្នកតម្រូវអោយមានលិខិតបញ្ជាក់ពីព័តមាននៃការចូលរៀន,លិខិតបញ្ចាក់ពីនៃចុះឈ្មោះនិងវិក័យប័ត្រនៃការបង់ថ្លៃសិក្សាតាមប្រព័ន្ធធនាគារសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការ។

• AMS BridgeBlueនឹងផ្ដល់ឱ្យអ្នកនូវដំបូន្មានអំពីរបៀបនសការដាក់ពាក្យសុំទិដ្ឋាការ។ អ្នកនឹងត្រូវបានស្នើឱ្យមានការត្រួតពិនិត្យសុខភាពដើម្បីទទួលបានទិដ្ឋាការសិស្សរបស់អ្នក។

•បន្ទាប់ពីនេះ, អ្នកនឹងរងចាំការផ្ដល់សិទ្ធលើទិដ្ឋាការរបស់អ្នក។ រយះពេលដែរបានចារក្នុងទិដ្ឋាការសិស្សរបស់អ្នកនឹងមានរយះពេលដូចគ្នានឹងរយះពេលនៃការសិក្សារបស់អ្នក។

• AMS BridgeBlueអាចជួយសម្រួលអ្នកក្នុងការស្វែងរកកន្លែងស្នាក់នៅផ្ទះស្នាក់និងការទទួលអ្នកនៅព្រលានយន្តហោះហើយយើងនឹងផ្ដល់ដំបូងន្មានដល់អ្នកពាក់ព័ន្ធននឹងពេលវេលានិងការទៅដល់ប្រទេសអូស្រ្តាលី។

ទិដ្ឋាការ

AMS BridgeBlue នឹងផ្ដល់ឱ្យអ្នកនូវដំបូន្មានអំពីរបៀបនៃការដាក់ពាក្យសុំទិដ្ឋាការរបស់អ្នក។ ដើម្បីទទួលទិដ្ឋាការរបស់អ្នកត្រូវបង្ហាញឯកសារដូចខាងក្រោម:

•លិខិតបញ្ជាក់នៃការចុះឈ្មោះពីសាលា មហាវិទ្យាល័យ ឬ សាកលវិទ្យាល័យ

•លិខិតនៃការទទួលពាក្យចូលរៀននិងវិក័យបត្រ័បង់ថ្លៃ លិខិតឆ្លងដែនមានសុពលភាព

•របាយការណ៍វេជ្ជសាស្រ្តបានបង្ហាញពីសុខភាពល្អរបស់អ្នក

•ឯកសារភស្តុតាងនៃការបង់ប្រាក់ធានារ៉ាប់រងលើសុខភាព (OSHC) សម្រាប់ប្រទេសអូស្រ្តាលី

ពត៌មានដែលអ្នកគួរតែដឹងអំពីលក្ខខណ្ឌនៃទិដ្ឋាការរបស់អ្នក:

•អ្នកត្រូវតែចាកចេញពីប្រទេសអូស្រ្តាលីនៅពេលដែលទិដ្ឋាការរបស់អ្នកបានផុតកំណត់

•ទិដ្ឋាការរបស់អ្នកមិនមានសុពលភាពសម្រាប់ការស្នាក់នៅអចិន្រ្តៃយ៍អូស្ត្រាលីឬនូវែលហ្សេឡង់

•អ្នកត្រូវតែបំពេញតាមតម្រូវការគ្រប់គ្រាន់សម្រាប់បន្តការចុះឈ្មោះរបស់អ្នក

•អ្នកមានសិទ្ធិធ្វើការបាន 40 ម៉ោង ក្នុងរយះពេលពីរសប្តាហ៍និងពេញម៉ោងក្នុងពេលវិស្សមកាល

•ការធានារ៉ាប់រងសុខភាពត្រូវបង់សម្រាប់ការស្នាក់នៅពេញលេញនៅក្នុងប្រទេសអូស្រ្តាលី

ធានារ៉ាប់រង

សិស្សនិស្សិតអន្តរជាតិជាមួយទិដ្ឋាការសិស្សទៅសិក្សានៅប្រទេសអូស្រ្តាលីចាំបាច់ត្រូវមានការរៀបចំសម្រាប់ការធានារ៉ាប់រងសុខភាព។ ប្រទេសអូស្រ្តាលីមានប្រព័ន្ធពិសេសនៃការគ្រប់គ្រងថែទាំសុខភាពសម្រាប់សិស្សនិស្សិតអន្ដរជាតិ (OSHC) ហើយអ្នកត្រូវតែមានធានារ៉ាប់រងសុខភាពនេះអំឡុងពេលនៃការសិក្សារបស់អ្នកនៅក្នុងប្រទេសអូស្រ្តាលី។ដោយឡែក ប្រសិនបើអ្នកបានមកដល់ប្រទេសអូស្រ្តាលីជាមួយនឹងទិដ្ឋាការទេសចរណ៍និងសិក្សាវគ្គខ្លី (ត្រេមរយះពេល 3 ខែ) អ្នកមិនតម្រូវអោយមាន OSHC​ទេ ។