វគ្គសិក្សានិងគុណភាព

សាកលវិទ្យាល័យនិងមហាវិទ្យាល័យនៅចក្រភពអង់គ្លេសបានផ្តល់ជូននូវវគ្គសិក្សាដែលល្អនិងផ្ដល់ជូនគុណភាពដែលត្រូវបានពិភពលោកទទួលស្គាល់។ នៅពេលដែលអ្នកគិតអំពីការអប់រំនៅចក្រភពអង់គ្លេស អ្នកនឹងគិតអំពីការសិក្សាថ្នាក់បរិញ្ញាបត្រ បណ្ឌិតនិងអនុបណ្ឌិត​និង​ ប្រភេទផ្សេងទៀតជាច្រើន។

សិស្សនិស្សិតអន្ដរជាតិ

ជារៀងរាល់ឆ្នាំនិស្សិតប្រហែលជា 500.000 ក្នុងចំនោម 200 សញ្ជាតិផ្សេងៗគ្នាមកសិក្សានៅក្នុងសាលា​ មហាវិទ្យាល័យឬសាកលវិទ្យាល័យក្នុងប្រទេសអង់គ្លេស​និងសិស្សប្រហែលជា 600.000 នាក់មកសិក្សាពង្រឹងភាសាអង់គ្លេសរបស់គេ។

លើសពីនេះទៀត ជារៀងរាល់ឆ្នាំមានសិស្សនិស្សិតអន្ដរជាតិប្រមាណជា 500,000 នាក់បានទទួលការអប់រំនៅចក្រភពអង់គ្លេស ដូចជាការសិក្សាតាមរយះអ៊ិនធើណែត និង​ នៅក្នុងសលាផ្ទាល់។

ចក្រភពអង់គ្លេសមានប្រវត្តិយូរឡង់ណាស់មកហើយក្នុងការរទទួលស្វាគមន៍សិស្សនិស្សិតអន្ដរជាតិមកពីជុំវិញពិភពលោកជាមួយនឹងកេរ្តិ៍ឈ្មោះក្នុងការអប់រំដ៏ល្អប្រសើរ, នេះហើយគឺជាមូលហេតុដែលសិស្សនិស្សិតអន្តរជាតិជាច្រើនជ្រើសរើសការអប់រំនៅចក្រភពអង់គ្លេស។

ទម្រង់នៃការសិក្សា

វគ្គសិក្សាបរិញ្ញាបត្រពេញម៉ោងច្រើនគឺមានរយៈពេលបីឆ្នាំ ។ វគ្គសិក្សាអនុបណ្ឌិតមានរយះពេល​១ឆ្នាំ។

ឆ្នាំសិក្សាក្នុងសាកលវិទ្យាល័យ

ការចាប់ផ្ដើមចូលរៀននៅក្នុងចក្រភពអង់គ្លេសចាប់ផ្តើមនៅខែកញ្ញាឬខែតុលារហូតដល់ខែមិថុនាឬខែកក្កដា។ វគ្គសិក្សាមួយចំនួនមានកាលបរិច្ឆេទច្រើនដែលបង្កអោយមានភាពងាយស្រួលសម្រាប់អ្នកក្នុងការជ្រើសរើស។

ការងារនៅចក្រភពអង់គ្លេស

ប្រសិនបើអ្នកបានមកដល់ប្រទេសអង់គ្លេសជាមួយនិងទិដ្ឋាការទេសចរណ៏  ទិដ្ឋាការក្នុងការសួរសុខទុក្ខបុត្រធីតា​​អ្នកពុំមានសិទ្ធិក្នុងការធ្វើការនៅក្នុងចក្រភពអង់គ្លេសទេ។

និស្សិតមួយចំនួនដែលបានទទួលTier 4 student visa មានសិទ្ធិក្នុងការធ្វើការក្នុងកម្រិតម៉ោងជាក់លាក់ក្នុងរយះពេលនៃការឈប់សម្រាករបស់គេ។